ការថិននៅគម្លាតដាច់ពីគ្នា១ម៉ែត្រកន្លះ ទៅ២ម៉ែត្រ គឺជាជម្រើសដ៏ល្អមួយ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានរំលឹកសារជាថ្មី ឲ្យនៅឆ្ងាយពីគ្នា ឬរក្សាគម្លាតពីគ្នា១ម៉ែត្រកន្លះ ទៅ២ម៉ែត្រឡើងលើជាការល្អប្រសើរបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១។
លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍ថា៖ “ ការថិននៅកម្លាតពីគ្នា ១ម៉េត្រកន្លះ ២ម៉ែត្រឡើងលើ គឺជាជម្រើដ៏ល្អមួយក្នុងចំណោមវិធានការការពារផ្សេងៗទៀត ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។ ការរក្សាគន្លាតនេះគឺដើម្បីការពារកុំឲ្យដំណក់ទឹកមាត់ដែលយើងនិយាគ្នា ខ្ទាតប៉ះគ្នា”៕
សូមជម្រាបផងដែរថា នៅថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជាបានរក្សាចំនួននៅទ្រឹងត្រឹម១១៤ ករណីដដែល គឺពុំមានអ្នកឆ្លងថ្មីនោះទេ ខណៈអ្នកជាសះស្បើយបានកើនដល់ ៤៩នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ១៥នាក់ថ្មីបានជាសះស្បើយ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត